ជ្រើស​រើស​ពិសេស អ្នកស្រី រស់​ សេរីសុទ្ធា – bongthom

អ្នកស្រី រស់ សេរីសុទ្ឋា (ឈ្មោះក្រៅ រៃ) ជាតារាចំរៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចំរៀងជើងឯក យ៉ាងឆ្នើមបំផុត របស់អធិរាជសំលេងមាស​ លោក ស៊ីន ស៊ីសាមុត។​ កំពូលតារាចំរៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ​ ខែកត្តិក​ ឆ្នាំច ត្រូវនឹងថ្ងៃទី៦​​ ខែវិច្ឆិកា​​ ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង​​​ ឃុំទួលតាឯក​ ស្រុកបាត់ដំបង។​ ​កាលនៅកុមារភាព​ អ្នកស្រីបានចូលរៀន នៅសាលាបថមសិក្សា ទក្ខិណសាលា​ រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី​ នេតយ៉ង់​​​ នៅឆ្នាំ១៩៦២។

About បងធំ​បាត់ដំបង​